ថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទីរសៀល នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំកិច្ចប្រជុំពិគ្រោះយោបល់ពិនិត្យលើបញ្ហា ស្តីពី “ការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា” ក្រោមប្រធានបទ៖ វឌ្ឍនភាព បញ្ហាប្រឈម ការនាំចេញរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលសហការរៀបចំដោយ ក្រុមការងារសម្របសម្រួលគម្រោងសភាពាណិជ្ជកម្មកម្ពុជា និងArise Plus/GIZ ប្រចាំកម្ពុជា ក្រោមគម្រោងគាំទ្រដោយ Arise Plus/GIZ ប្រចាំកម្ពុជា ជាលក្ខណៈ ពាក់កណ្តាលស្វ័យប្រវត្តិ (ដោយផ្ទាល់និងតាមរយៈប្រព័ន្ធអនឡាញ ZOOM) ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានលោក Udo Gaertner ប្រធានក្រុមការងារទី៣នៃ ARISE plus/GIZ ប្រចាំនៅកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិក សមាជិកសភាពាណិជ្ជកម្មកម្ពុជា, ក្រុមការងារ ARISE+/GIZ ប្រចាំកម្ពុជា, តំណាងក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមផ្នែកឯកជន និងមានការចូលរួមតាមរយៈប្រព័ន្ធអនឡាញពីចម្ងាយ ដូចជា តំណាងសភាពាណិជ្ជកម្មរាជធានី-ខេត្ត នឹងក្រុមហ៊ុនពាក់មួយចំនួនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់ពិនិត្យលើបញ្ហា ដែលទទួលបានពីកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ដែលបញ្ហាទាំងនេះគឺ៖
១.ចែករំលែកពីវឌ្ឍនភាពលទ្ធផលជូនដល់សមាជិកសមាជិកាដែលបានលើក និងសំណូមពរ
២. ដើម្បីគាំទ្រ និងធ្វើអោយប្រសើរឡើងក្នុងសកម្មភាពនាំចេញ និងប្រមូលធាតុចូល ដែលជាបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការអនុវត្តអោយកាន់តែមានភាពងាយស្រួល ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាពខ្ពស់សម្រាប់វិស័យឯកជន
៣. ដើម្បីពិភាក្សាស្វែងយល់បន្ថែមពីមតិយោបល់ និងកង្វល់របស់វិស័យសហគ្រាសធុនតូច និងមធ្យមផ្នែកឯកជន
៤. ចែករំលែកបទពិសោធន៍របស់សមាជិកដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងការប្រតិបត្តិការនាំចេញ
កិច្ចប្រជុំនេះពិគ្រោះយោបល់នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ យោគយល់គ្នា ទទួលបានលទ្ធផលផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.