រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣០នាទី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំក្រុមការងារ "ឈ" "ផ្នែកស្រូវ អង្ករ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពដឹកនាំសហប្រធានទាំងពីរគឺ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ "ឈ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ "ឈ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាលដែលជាសមាជិកនៃក្រុមការងារ "ឈ", អនុសហប្រធានក្រុមការងារ "ឈ" តំណាងផ្នែកឯកជន, សភាពាណិជ្ជកម្មឥណ្ឌាប្រចាំកម្ពុជា, ក្រុមការងារជំនាញ របស់ CAPRED, និង តំណាងសមាគមក្នុងស្រុកនៃ រោងម៉ាស៊ីនកិនស្រូវ និងតំណាងក្រសួង-ស្ថាប័ន ដែលជាសមាជិកនៃក្រុមការងារ "ឈ" ផ្នែករដ្ឋាភិបាល និងអ្នកពាក់ព័ន្ធក្នុងវិស័យនេះជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម ដែលជាកង្វល់ របស់ផ្នែកឯកជក្នុងវិស័យស្រូវ អង្ករ នៅកម្ពុជា។
កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈម របស់ ផ្នែកឯកជន ចំនួន ៩បញ្ហា ដែលរួមមាន៖
១. តម្លៃអគ្គិសនីបម្រើឱ្យការបូមទឹកចូលស្រែ និងការប្រើប្រាស់ក្នុងរោងម៉ាស៊ីនកិនស្រូវ
២. បញ្ហាក្នុងការដឹកជញ្ជូន និងអសង្គតភាពនៃលទ្ធផលជញ្ជីងថ្លឹងរថយន្តផ្ទុកទម្ងន់ដឹក សម្រាប់វិស័យស្រូវអង្ករ
៣. បញ្ហាតម្រូវការហិរញ្ញប្បទានបន្ថែមសម្រាប់វិស័យស្រូវអង្ករ
៤. បញ្ហានៅកំពង់ផែ៖ ការខ្វះចន្លោះ និងការគិតកម្រៃរើកុងតឺន័រមិនចាំបាច់
៥. បញ្ហាបន្តសុពលភាពក្នុងការចុះបញ្ជីនាំចេញទៅប្រទេសចិន
៦. ពន្ធគយលើការនាំចូលចំណីសត្វដែលផលិតសម្រេចហើយ
៧. ការលើកលែងពន្ធលើគ្រឿងចក្របម្រើឱ្យកសិកម្មទំនើប
៨. ការកំណត់ទីតាំងផលិតកម្មស្រូវក្នុងបរិបទ El Nino
៩. ភាពស្មុគស្មាញ និងបន្ទុកចំណាយលើរបាយការណ៍គណនេយ្យសម្រាប់វិស័យកសិកម្ម
ជាលទ្ធផល កិច្ចប្រជុំសម្រេចបានដំណោះស្រាយប្រកបដោយផ្លែផ្កា និងជាទីមោទនៈ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៨:២០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។











ចូលជាសមាជិក
