ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិកាសហគ្រិនហ្វ្រង់កូហ្វូនឆ្នាំ២០២៦

សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយ សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) មានកិត្តិយសគោរពអញ្ជើញសមាជិក-សមាជិកាចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ «វេទិកាសហគ្រិនហ្វ្រង់កូហ្វូនឆ្នាំ២០២៦» (La Rencontre des Entrepreneurs Francophones - REF 2026) នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី២០ រៀបចំឡើងជាលើកដំបូងបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមមូលបទ «នវានុវត្តន៍៖ កាតាលីករសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនដែលមានចីរភាព និងសមាហរណកម្ម» (Innovation: Catalysts for a Sustainable and Integrated Francophonie)។ វេទិកានេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយប្រមូលផ្តុំនាយកប្រតិបត្តិ (CEO) ថ្នាក់ដឹកនាំជាន់ខ្ពស់ វិនិយោគិន និងអ្នកបង្កើតគោលនយោបាយជាង ១០០០ នាក់ មកពីជាង ៣៧ ប្រទេស។
វេទិកាសហគ្រិនហ្វ្រង់កូហ្វូននេះ មានគោលបំណងប្រែក្លាយទំនាក់ទំនងការទូតពហុភាគី ឱ្យទៅជាទំហំពាណិជ្ជកម្មជាក់ស្តែង ការវិនិយោគជាយុទ្ធសាស្ត្រ និងភាពជាដៃគូធុរកិច្ចជាក់លាក់ រវាងបណ្តាប្រទេសនិយាយភាសាបារាំង និងទីផ្សារអាស៊ានដ៏មានសក្តានុពល។
សម្រាប់ការចុះឈ្មោះចូលរួមសូមស្កេន QR Code ឬចូលទៅកាន់តំណភ្ជាប់៖ https://www.ref2026.com/

ចែករំលែក: