ចូលជាសមាជិក        |        ខ្មែរ    EN

ព្រឹត្តិការណ៍

ទំព័រដើម ព្រឹត្តិការណ៍ ព្រឹត្តិការណ៍លំអិត

សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើញ សមាជិក សមាជិកា អាជីវករ ម្ចាស់អាជីវកម្ម និងប្រធានក្រុមហ៊ុន មេត្តាចូលរួមជំនួប និងទស្សនា «ពិព័រណ័អន្តរជាតិ លើកទី៩​ ដែលផ្តោតលើវិស័យគ្រឿងយន្ត និងឧស្សាហកម្មកាត់ដេរ» ដែលមានក្រុមហ៊ុនមកពីក្រៅប្រទេសប្រមាណ៣០០ក្រុមហ៊ុន នឹងចូលរួមតាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន នៅក្នុងពិព៍រណ៍អន្តរជាតិ។

ពិព័រណ៍អន្តរជាតិនេះ នឹងប្រព្រឹត្តទៅ៖

កាលបរិច្ឆេទ៖ថ្ងៃទី០៦ -០៩ ខែសីហា ឆ្នាំ២០២៥ (រយៈពេល៤ថ្ងៃ)

វេលាម៉ោង៖ ០៩:00នាទីព្រឹក ដល់ ០៥:០០នាទីល្ងាច (ថ្ងៃចុងក្រោយបិទនៅម៉ោង ០៣:00នាទីរសៀល)

ទីតាំង៖មជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍កោះពេជ្រ។

អាស្រ័យហេតុដូចនេះ សូម សមាជិក សមាជិកា មេត្តាអញ្ជើញចូលរួមដើម្បីជាឱកាសក្នុងស្វែងយល់ និងសហការចាប់ដៃគូ ជាមួយបណ្តាលក្រុមហ៊ុនជាច្រើន។

សមាជិក សមាជិកា អាជីវករ ម្ចាស់អាជីវកម្ម និងប្រធានក្រុមហ៊ុន អាចចុះឈ្មោះតាមតំណរភ្ជាប់នេះ???? https://forms.gle/ns1c3zKMGtj8drqZA

ពិព័រណ៍អន្តរជាតិនេះ ចូលរួមដោយសេរី។

*បញ្ជាក់៖ក្មេងក្រោមអាយុ១៦ឆ្នាំ មិនអនុញ្ញាតអោយចូលក្នុងពិព័រណ៍នេះទេ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទ/តេឡេក្រាម៖

១. លោកស្រី សុខ សុទ្ធាវី៖ 012 863 813

២. លោកស្រី នួន ម៉ារីកាស្តា៖ 069 396 686

សូមអរគុណច្រើន!

Share: