សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមគោរពអញ្ជើញ សមាជិក សមាជិកា អាជីវករ ម្ចាស់អាជីវកម្ម និងប្រធានក្រុមហ៊ុន មេត្តាចូលរួមជំនួប និងទស្សនា «ពិព័រណ័អន្តរជាតិ លើកទី៩ ដែលផ្តោតលើវិស័យគ្រឿងយន្ត និងឧស្សាហកម្មកាត់ដេរ» ដែលមានក្រុមហ៊ុនមកពីក្រៅប្រទេសប្រមាណ៣០០ក្រុមហ៊ុន នឹងចូលរួមតាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន នៅក្នុងពិព៍រណ៍អន្តរជាតិ។
ពិព័រណ៍អន្តរជាតិនេះ នឹងប្រព្រឹត្តទៅ៖
កាលបរិច្ឆេទ៖ថ្ងៃទី០៦ -០៩ ខែសីហា ឆ្នាំ២០២៥ (រយៈពេល៤ថ្ងៃ)
វេលាម៉ោង៖ ០៩:00នាទីព្រឹក ដល់ ០៥:០០នាទីល្ងាច (ថ្ងៃចុងក្រោយបិទនៅម៉ោង ០៣:00នាទីរសៀល)
ទីតាំង៖មជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍កោះពេជ្រ។
អាស្រ័យហេតុដូចនេះ សូម សមាជិក សមាជិកា មេត្តាអញ្ជើញចូលរួមដើម្បីជាឱកាសក្នុងស្វែងយល់ និងសហការចាប់ដៃគូ ជាមួយបណ្តាលក្រុមហ៊ុនជាច្រើន។
សមាជិក សមាជិកា អាជីវករ ម្ចាស់អាជីវកម្ម និងប្រធានក្រុមហ៊ុន អាចចុះឈ្មោះតាមតំណរភ្ជាប់នេះ https://forms.gle/ns1c3zKMGtj8drqZA
ពិព័រណ៍អន្តរជាតិនេះ ចូលរួមដោយសេរី។
*បញ្ជាក់៖ក្មេងក្រោមអាយុ១៦ឆ្នាំ មិនអនុញ្ញាតអោយចូលក្នុងពិព័រណ៍នេះទេ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរស័ព្ទ/តេឡេក្រាម៖
១. លោកស្រី សុខ សុទ្ធាវី៖ 012 863 813
២. លោកស្រី នួន ម៉ារីកាស្តា៖ 069 396 686
សូមអរគុណច្រើន!