ពិធីបើកផ្លូវការ កម្មវិធីសួស្តីឥណ្ឌូនេស៊ី ឆ្នាំ២០២៥
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នក ឧកញ៉ា គិត ម៉េង ប្រធាន សភាពាណិជ្ជកម្ម កម្ពុជា និង ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់
ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អញ្ជើញចូលរួមពិធីបើកផ្លូវការ កម្មវិធីសួស្តីឥណ្ឌូនេស៊ី ឆ្នាំ២០២៥ ដែលជាកម្មវិធីផ្សព្វផ្សាយទេសចរណ៍ និង ពាណិជ្ជកម្មឥណ្ឌូនេស៊ី ដ៏ធំបំផុតប្រចាំឆ្នាំនៅកម្ពុជា។ ពិធីបើកផ្លូវការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួម ពី ឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូតប្រទេសអាស៊ាន តំណាងក្រសួងស្ថាប័ន និង ក្រុមហ៊ុននៃប្រទេសទាំងពីរ។
ក្នុងឱកាសនៃកម្មវិធីនេះ មានរៀបចំផ្សព្វផ្សាយ វប្បធម៌ ម្ហូបអាហារ សំលៀកបំពាក់ សេវាកម្ម និងសិល្បៈនៃប្រទេសឥណ្ឌូនេស៊ី។