BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Discussion meeting on the principles and implementation of the compensation fee for consumers with rooftop solar power systems.

កិច្ចប្រជុំពិភាក្សាស្តីពី គោលការណ៍ និងការអនុវត្តបញ្ចីថ្លៃប៉ះប៉ូវសម្រាប់អ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល

Discussion meeting on the principles and implementation of the compensation fee for consumers with rooftop solar power systems.

———

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី នៅទីស្តីការអាជ្ញាធរអគ្គិសនីកម្ពុជា​ មានរៀបចំកិច្ចប្រជុំពិភាក្សា រវាងសភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា​ស្តីពី គោលការណ៍ និងការអនុវត្តបញ្ចីថ្លៃប៉ះប៉ូវសម្រាប់អ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ក្រោមក្របខ័ណ្ឌក្រុមការងារ "ញ" "ផ្នែកថាមពល និងធនធានរ៉ែ" នៃយន្តការវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារ "ញ" តំណាងផ្នែកឯកជន និង ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់សមាជិកនៃក្រុមការងារ "ញ" ផ្នែកឯកជន និងមន្ត្រីពាក់ព័ន្ធនៃអាជ្ញាធរអគ្គិសនីកម្ពុជា។

កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖

១. ពិនិត្យ ពិភាក្សាលើសំណើ សំណូមពររបស់ផ្នែកឯកជនពាក់ព័ន្ធនឹងថ្លៃប៉ះប៉ូវសម្រាប់អ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល

២. ស្វែងយល់ និងស្តាប់បឋកថាខ្លីរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ទាក់ទងនឹងនីតិវធី គោលការណ៍ និងបទប្បញ្ញាត្តិផ្សេងៗទាក់ទងនឹងការដំឡើង និងប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដើម្បីឱ្យក្រុមការងារផ្នែកឯកជនស្វែងយល់ ផ្សព្វផ្សាយបន្ត។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:៣០ នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: