BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Working Meeting between the Cambodia Chamber of Commerce and the Confederation of Asia-Pacific Young Entrepreneurs.

ជំនួបពិភាក្សាការងាររវាងសភាពាណិជ្ជកម្មកម្ពុជានិង ក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក

(រាជធានីភ្នំពេញ)៖នាព្រឹកថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយនឹង ក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលដឹកនាំដោយ លោក Hiromi Aoki ដែលជាប្រធាន ក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក។

នាឱកាសនោះ អ្នកឧកញ៉ាប្រធាន បានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក។ អ្នកឧកញ៉ាប្រធានក៏បានលើកឡើង ពីការប្តេជ្ញារបស់ សភាពាណិជ្ជកម្មកម្ពុជា ក្នុងការពង្រឹងនិងតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងគាំទ្រដល់សហគ្រិនវ័យក្មេងជំនាន់ក្រោយ។

លោក Hiromi Aoki ថ្លែងអំណរគុណដល់អ្នកឧកញ៉ាប្រធាន និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ដែលឆ្លៀតពេលដ៏មានតម្លៃក្នុងការអនុញ្ញាតអោយមានការជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិកនាថ្ងៃនេះ។ លោកប្រធានក៏បានណែនាំសមាសភាពពីក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិ និងបានលើកឡើងពីបេសកកម្មរបស់ ក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការលើកកម្ពស់ជំនាញដឹកនាំដល់សហគ្រិនវ័យក្មេង និងកិច្ចការងារផ្សេងៗ។

សូមជម្រាបជូនថាកិច្ចពិភាក្សានេះគឺមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជានិងក្រុមសហគ្រិនវ័យក្មេងតំបន់អាស៊ីប៉ាស៊ីហ្វិកនាថ្ងៃអនាគត។

កិច្ចពិភាក្សានេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និតស្នាលនិងលទ្ធផលគួរជាទីគាប់ចិត្ត។

Share: