កិច្ចប្រជុំក្រុមការងារបច្ចេកទេសទាំង៤ "វិស័យគយ" នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន
The meeting of technical working group of Customs - Private Sector Mechanism (CPPM)
———
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទាំង៤ "វិស័យគយ" នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលដឹកនាំដោយសហប្រធានក្រុមការងារបច្ចេកទេសនៃវិស័យគយ រួមមាន៖ ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សហប្រធានក្រុមការងារបច្ចេកទេសទី១ តំណាងផ្នែកឯកជន, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ សហប្រធានក្រុមការងារបច្ចេកទេសទី២ តំណាងផ្នែកឯកជន, ឧកញ៉ាបណ្ឌិត គួច ផេង សហប្រធានក្រុមការងារបច្ចេទសទី៣ និងតំណាងក្រុមការងារបច្ចេកទេសទី៤ តំណាងផ្នែកជន ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារតំណាបច្ចេកទេសទាំង៤ តំណាងផ្នែកឯកជន, តំណាងគ្រឹះស្ថានសមាគម ក្រុមហ៊ុនឯកជន និងអ្នកកពាក់ព័ន្ធដែលជាសមាជិកនៃក្រុមការងារបច្ចេកទេសផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យគយ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. បញ្ហាក្នុងការចំណាយលើ Customs Clearances, ២. ការធ្វើប្រតិភូកម្មអំណាចទៅមន្ត្រីគយថ្នាក់ក្រោម, ៣. ការប្រកាសយថាប្រភេទផលិតផលនាំចូល, ៤. ការនាំចូលផលិតផលស្វាយចន្ធីដែលមិនមានគុណភាពប្រកួតប្រជែងជាមួយនឹងផលិតផលក្នុងស្រុក , ៥. នីតិវិធីគយក្នុងការនាំចេញផលិតផលកសិកម្ម រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

















BECOME A MEMBER
