កិច្ចប្រជុំពិគ្រោះយោបល់រវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងតំណាងបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ
Consultation meeting between The Cambodia Chamber of Commerce with International Monetary Fund mission representatives.
———
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្ការ ទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០ នាទី នៅអាគារសភាពាណិជ្ជកម្មកម្ពុជា, ឧកញ៉ា អ៊ុន យុទ្ធី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ញ" "ផ្នែកធនធានរ៉ែ និងថាមពល" ផ្នែកឯកជន នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និង ឧកញ៉ា បណ្ឌិត គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបប្រជុំពិគ្រោះយោបល់ ជាមួយតំណាងបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយ លោកស្រី Alpha Shah ប្រធានក្រុមការងារបេសកម្មសម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមការងារពាក់ព័ន្ធនៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងសមាជិកនៃក្រុមការងារ "ញ" ផ្នែកឯកជន ដែលជាក្រុមហ៊ុនក្នុងវិស័យរ៉ែ និងថាមពលមួយចំនួនផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិគ្រោះពិភាក្សា ដើម្បីធានាឱ្យបាននូវភាពគត់មត់ និងគ្រប់ជ្រុងជ្រោយនៃលទ្ធផលនៃការពិភាក្សាលើ ២ ចំណុចរួមមាន៖
១). ការសិក្សាសមិទ្ធិលទ្ធភាពក្នុងការអនុវត្តពន្ធលើការបំភាយកាបូន និង
២). ការវិភាគសេដ្ឋកិច្ចលើសេរីភាវូបនីយកម្មពន្ធគយសម្រាប់មុខទំនិញប្រេង។
សូមជម្រាបជូនថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមកិច្ចសហការលើជំនួយបច្ចេកទេសពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិងកំពុងធ្វើការសិក្សាលើ (១) សមិទ្ធិលទ្ធភាពក្នុងការអនុវត្តពន្ធលើការបំភាយកាបូន ដែលស្ថិតក្នុងផែនការសកម្មភាពនៃយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និង (២) ការវិភាគសេដ្ឋកិច្ចលើសេរីភាវូបនីយកម្មពន្ធគយសម្រាប់មុខទំនិញប្រេង ដែលជាធាតុចូលបម្រើឱ្យការចរចារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាត អារ៉ាប់រួម (C-UAE CEPA) លើអត្រាពន្ធគយសម្រាប់ផលិតផលប្រេងឥន្ធនៈ (ជំពូក ២៧) និងការបើក ចំហទីផ្សារបន្ថែមលើបន្ទាត់ពន្ធវេទយិតចំនួន ៣៦ (ក្នុងចំណោម ៩១)។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៦:២០ នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc
















BECOME A MEMBER
