កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា
The annual meeting of the Cambodian Livestock Raisers Association.
———
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០ នាទី នៅអាគារវិមានពីភពថ្មីសែនសុខ, ឧកញ៉ាបណ្ឌិត ណាង សុធី ប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់វិស័យវារីវប្បកម្មផ្នែកឯកជន រួមលេខាធិការសម្របសម្រួលក្រុមការងារផ្នែកឯកជន បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្រោមប្រធានបទ៖ "ការពង្រឹងផលិតកម្មសត្វក្នុងស្រុក ដើម្បីធានាសន្តិសុខស្បៀង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព" ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី សមាំជិកព្រឹទ្ធសភាភូមិភាគទី៧ និងជាប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, តំណាងក្រុមហ៊ុន សមាគមឯកជន, ក្រុមហ៊ុននាំចេញ នាំចូល និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
សូមជម្រាបជូនថា វិស័យចិញ្ចឹមសត្វនៅក្នុងប្រទេសកម្ពុជា បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ច និងធានាសន្តិ សុខស្បៀង និងសុវត្ថិភាពចំណីអាហារ ព្រមទាំងបង្កើតចំនួនការងារ និងធ្វើពិពិធកម្មផលិតផលកសិកម្មនៅក្នុងចំណីសត្វ។ប្រទេសកម្ពុ
ជា បានសម្រេចសមិទ្ធផលគួរឲ្យកត់សំគាល់ដោយផលិតកម្មផ្នែកចិញ្ចឹមជ្រូកអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងនោះផ្នែកបក្សីក៏កំពុងរីក ចម្រើនផងដែរដោយមានការសាងសង់កសិដ្ឋានថ្មីៗ ដោយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ និងប្រព័ន្ធជីវសុវត្ថិភាព។ ទោះបីយ៉ាងនេះ ក្តី វានៅតែមិនទាន់បំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ ដែលយើងនៅតែបន្តនាំសាច់ពីខាងក្រៅចូលមកកម្ពុជា។ វិស័យចិញ្ចឹម ប្រទេសកម្ពុជានៅបន្តជួបបញ្ហាប្រឈមមួយចំនួន ដូចជា ការបង្កាត់ពូជ បច្ចេកវិទ្យាកសិដ្ឋាន ការគ្រប់គ្រងកសិដ្ឋាន ការគ្រប់គ្រងជំងឺ ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងភាពស៊ាំនឹង ឱសថប្រឆាំងមេរោគ ជាពិសេសអ្នកពាក់ព័ន្ធក្នុងវិស័យមិនត្រូវបានភ្ជាប់គ្នាបាន ល្អ ដែលនាំឲ្យការផ្គត់ផ្គង់មិនមាននិរន្តរភាព។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc













BECOME A MEMBER
