កិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ខ" "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private sector working group meeting group "B" "Tourism" of the Government-Private Sector Forum.
———
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០២:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ខ" "ផ្នែកទេសចរណ៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ "ខ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ អនុសហប្រធានក្រុមការងារ "ខ" តំណាងផ្នែកឯកជន, តំណាងសហព័ន្ធទេសចរណ៍កម្ពុជា, តំណាងសមាគមសហគមន៍ចុងភៅកម្ពុជា, តំណាងសមាគមសណ្ឋារគារនៅកម្ពុជា និងតំណាងក្រុមហ៊ុន ឯកជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍មួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យទេសចរណ៍ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងទេសចរណ៍ នាពេលខាងមុខនេះ។
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមមួយចំនួនរួមមាន៖ ១.បញ្ហាទិដ្ឋាការធុរកិច្ច ២. បញ្ហាសំរាមនៅក្រុងព្រះសីហនុ ៣. បញ្ហាពន្ធអាករពិសេសសម្រាប់វិស័យទេសចរណ៍ ៤. បញ្ហាការពង្រីកទីផ្សារទេសចរណ៍សម្រាប់ទីផ្សារប្រទេសរុស្សី និងប្រទេសឥណ្ឌា ៥. បញ្ហាថ្លៃសេវាបង់នៅច្រកកម្ពុជា-វៀតណាមសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៥:៣០នាទីរសៀល ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc














BECOME A MEMBER
