កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី២ ឆ្នាំ២០២៥ និងស្តង់ដារនីតិវិធីប្រតិបត្តិ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Inter-ministerial meeting to review, discuss, and provide input on the draft progress report for the second half of 2025 and the standard operating procedures of the Royal Government-Private Sector Forum mechanism (G-PSF - SOPs).
———
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៩:០០ នាទី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានក្រុមការងារចំពោះកិច្ច តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី២ ឆ្នាំ២០២៥ និងស្តង់ដារនីតិវិធីប្រតិបត្តិ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ)។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ក្រុមការងារពាក់ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមការងារពាក់ព័ន្ធនៃកម្មវិធីភាពជាដៃគូកម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង៖
១. ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥
២. ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងស្តង់ដារនីតិវិធីប្រតិបត្តិនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF - SOPs) ។
គួរបញ្ជាក់ថា គិតត្រឹមដំណាច់ឆមាសទី២ ឆ្នាំ២០២៥ ការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ កំពុងឈានទៅសម្រេចពេញលេញ១០០% ដោយវិធានការសម្រេចពេញលេញបានកើនដល់១៦៩ ស្មើនឹង ប្រមាណ៩៤,៤% នៃវិធានការសរុប ខណៈវិធានការកំពុងត្រូវបានអនុវត្តទាំង១០ ស្មើនឹងប្រមាណ៥,៦% នៃវិធានការសរុប សម្រេចបានវឌ្ឍនភាពសំខាន់ៗ ដែលស្ថិតក្នុងបង្គោលចរទី២។
វិធានការទាំងនោះពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់ និងជាវិធានការដែលតម្រូវឱ្យមានការសម្របសម្រួលអន្តរក្រសួងកម្រិតខ្ពស់។
សម្រាប់ការដោះស្រាយបញ្ហានៅក្រុមការងារតាមវិស័យក្រោយវេទិកា G-PSF លើកទី១៩ វិញ គិតត្រឹមឆមាសទី២ ឆ្នាំ២០២៥ ត្រូវបានសង្កេតឃើញថាមានភាពល្អប្រសើរ ដោយក្នុងនោះបញ្ហាថ្មីដែលបានលើកឡើងមានចំនួន២ ហើយបញ្ហាដែល នៅសេសសល់ទាំង២៤ កំពុងត្រូវបានដោះស្រាយ សំដៅឈានទៅសម្រេចបានដំណោះស្រាយវិជ្ជមានជូនផ្នែកឯកជន។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc















BECOME A MEMBER
