BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Private sector working group meeting "Group G" "Export Processing and Trade Facilitation" of the Government - Private Sector Forum.

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន

Private sector working group meeting "Group G" "Export Processing and Trade Facilitation" of the Government - Private Sector Forum.

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៣:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន , ដែលដឹកនាំដោយ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ នៃក្រុមការងារ "ឆ" តំនាង ឧកញ៉ាបណ្ឌិត គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឆ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារផ្នែកឯកជន, តំណាងសភាពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា, តំណាងគ្រឹះស្ថានសមាគម ក្រុមហ៊ុនឯកជន សមាជិក សមាជិកានៃក្រុមការងារ "ឆ" និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីធ្វើការពិនិត្យ ពិភាក្សា លើបញ្ហាប្រឈម ដែលជាកង្វល់ដែលស្នើឡើងផ្នែកឯកជនក្នុងវិស័យផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គីក្រសួងពាណិជ្ជកម្មក្នុងពេលឆាប់ៗនេះ។

ជាលទ្ធផល កិច្ចប្រជុំបានដំណើរការពិនិត្យ ពិភាក្សា លើបញ្ហាប្រឈម ដែលជាកង្វល់ដែលស្នើឡើងផ្នែកឯកជនដូចជា៖ បញ្ហាពាក់ព័ន្ធនឹងការអនុវត្តប្រកាសលេខ ១១៧ ព.ណ.ចបព.ប្រក របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការធ្វើសាមញ្ញាកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម, ២. បញ្ហានៃច្រកចេញចូលតែមួយ, ៣. បញ្ហាត្រួតពិនិត្យតាមផ្លូវ, ៤. បញ្ហាតម្លៃផ្លូវការក្នុងការចុះបញ្ជី រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀត។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៦:២០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc 

Share: