BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

The 3rd EU-German GATE PSC (3rd EU-German GATE PSC)

កិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម លើកទី៣ (3rd EU-German GATE PSC)

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧកញ៉ា ងួន ម៉េង អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកគណៈកម្មការ បានចូលរួម កិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម លើកទី៣ (3rd EU-German GATE PSC) ក្រោមអធិ ក្រោមអធិបតីភាព លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតអាល្លឺម៉ង់ និងសហភាពអឺរ៉ុប ប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការអនុវត្តគម្រោង EU-Germany GATE ដែលជាជំនួយបច្ចេកទេសរួមរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការពង្រឹងវិស័យពាណិជ្ជកម្មកម្ពុជា ជាពិសេសធានានូវលំហូរផលិតផលកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប និងអាល្លឺម៉ង់ ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះផ្តោតសំខាន់លើ គោលនយោបាយពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល ការគ្រប់គ្រងហានិភ័យ កិច្ចសម្រួលពាណិជ្ជកម្ម និងការប្រកួតប្រជែងពាណិជ្ជកម្មសហគ្រាសធុនតូច និងមធ្យម។

Share: