BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Forum to dissemination and implementation of the 2026 action plan of the General Department of Customs and Excise of Cambodia.

វេទិការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការសកម្មភាពឆ្នាំ ២០២៦ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

Forum to dissemination and implementation of the 2026 action plan of the General Department of Customs and Excise of Cambodia.

———

(ភ្នំពេញ)​៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី នៅសាលាជាតិគយ, ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សហប្រធានក្រុមការងារបច្ចេកទេសទី១ ផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ ) អមជាមួយនឹងសហការីបានអញ្ជើញចូលរួមក្នុង វេទិការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការសកម្មភាពឆ្នាំ ២០២៦ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ វេទិការនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងសមាគម ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។​

គោលបំណងនៃវេទិការនេះគីផ្តោតសំខាន់លើការពង្រឹងសមត្ថភាពស្ថាប័នគយ អនុលោមភាព​ និងការអនុវត្តច្បាប់ កិច្ចសហប្រតិប្តតិការជាមួយស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជាពិសេសលើកិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីធានាឱ្យបាននូវការអនុវត្តប្រកបដោយប្រសិទិ្ធភាព និងការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

សូមជម្រាបជូនថា៖

១. ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធបានចំនួន ១២,៧៦០.៥ ប៊ីលានរៀល ឬប្រមាណជា ៣,១៨១.៣ លានដុល្លាសហរដ្ឋអាមេរិក ដែលស្នើនឹង ១២៤.៥% នៃផែនការឆ្នាំ២០២៥

២. ការអនុវត្តផែនការសកម្មភាពក្នុងឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចបានប្រមាណជា ៩២%

៣. ចំពោះកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចរបស់គយ ដែលអង្គវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ បានប្រគល់ជូន អនុវត្តសម្រេចបាន ១០០% ដោយក្នុងនោះមានសកម្មភាពខ្លះមានចរិតលក្ខណៈដែលត្រូវអនុវត្តជាប្រចាំ និងបន្តអនុវត្ត។

ដោយឡែកចំពោះឯកសារមូលដ្ឋានសម្រាប់ការកសាងផែនការសកម្មភាពឆ្នាំ២០២៦ វិញរួមមាន៖

១. យុទ្ធសាស្រ្តកែទម្រង់ និងទំនើបកម្មគយ ឆ្នាំ ២០២៤ -​២០២៨

២. សកម្មភាពដែលមិនទាន់បញ្ចប់ (កំពុងដំណើរការអនុវត្ត) ក្នុងឆ្នាំ២០២៥

៣. យុទ្ធសាស្រ្តកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

៤. ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦

៥. វិធានការកិច្ចសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយដាក់ចេញក្នុង G-PSF 19 (ខែវិច្ឆិកា ឆ្នាំ២០២៣)

៦. មតិណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិធានការពិសេសរបស់ កសហវ និង

៧. ចំណុចពាក់ព័ន្ធនឹងការងារគយ ដែលបានដាក់ចេញក្នុងគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការពាក់ព័ន្ធផ្សេងទៀត។

វេទិការនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: