BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Dialogue working group meeting group "L" "Health" of the Government-Private Sector Forum.

កិច្ចប្រជុំក្រុមការងារ ក្រុម "ឋ" "ផ្នែកសុខាភិបាល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Dialogue working group meeting group "L" "Health" of the Government-Private Sector Forum.

———

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទី នៅទីស្តីការក្រសួងសុខាភិបាល មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម "ឋ" "ផ្នែកសុខាភិបាល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាសហប្រធានក្រុមការងារ "ឋ" តំណាងផ្នែករដ្ឋាភិបាល​ និង ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ "ឋ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន សហគ្រាស សមាគមដែលមានសមាសភាពក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈមក្នុងវិស័យសុខាភិបាលដែលជាកង្វល់ និងស្នើសុំដំណោះស្រាយពីសំណាក់វិស័យរបស់ផ្នែកឯកជនតាមរយៈក្រុមការងារ "ឋ" ផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា។

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយលើបញ្ហាដែលស្នើដោយវិស័យឯកជនចំនួន ៨ រួមមាន៖ ១.ឯកសារ E-Certificate of Free Sales (E-CFS) , ២. ការបន្តសុពលភាពទីតាំងផ្តល់សេវាសុខាភិបាល, ៣.បញ្ហាក្នុងធុរកិច្ចឱសថបុរាណខ្មែរ,​ ៤. ការចេញសញ្ញាបត្រដល់និសិត្ស ពេទ្យ ,​ ៥. ការជូនដំណឹងស្តីពីប្រតិទិនចូលរៀនវគ្គបណ្តុះបណ្តាលវិស័យសុខាភិបាល, ៦. ឯកសារពាក់ព័ន្ធ និងកម្មវិធីសិក្សាជាតិ (National Curriculum) និងឯកសារយោង, ៧. ការស្នើសុំលិខិអនុញ្ញាតពេលប្រលងចេញរបស់និសិត្សនៃ

វិស័យសុខាភិបាល និងទី៨. ការស្នើសុំអាជ្ញាបណ្ណ ចំពោះការបណ្តុះបណ្តាលវេជ្ជបណ្ឌិតឯកទេស និងបរិញ្ញាបត្រជាន់ខ្ពស់ នៃវិស័យសុខាភិបាល។

គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារ "ឋ" នេះ គឺជាកិច្ចប្រជុំលើកដំបូងនៃដើមឆ្នាំ២០២៦​ នេះផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: