BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Dialogue working group meeting "Group G" "Export Processing and Trade Facilitation" of the Government - Private Sector Forum.

កិច្ចប្រជុំក្រុមការងារ "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន

Dialogue working group meeting "Group G" "Export Processing and Trade Facilitation" of the Government - Private Sector Forum.

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំ កិច្ចប្រជុំក្រុមការងារ "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" នៃវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន , ដែលដឹកនាំដោយសហប្រធានក្រុមការងារទាំងពីរគឺ លោកជំទាវ ចម​ និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមការងារ "ឆ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ាបណ្ឌិត គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឆ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល និងតំណាងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ "ឆ" និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីធ្វើការពិនិត្យ ពិភាក្សា និងដោះស្រាយចំពោះបញ្ហាប្រឈម ដែលជាកង្វល់ដែលស្នើឡើងផ្នែកឯកជន ក្នុងន័យជំរុញ និងធ្វើពិពិធកម្មទីផ្សារ សំដៅពង្រីកសក្តានុពលនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ។

ជាក់ស្តែង របៀបវារៈដែលជាបញ្ហាប្រឈមរបស់ផ្នែកឯកជនគឺ បញ្ហានៃការចូលរួមតាំងពិពណ៍ផលិតផលខ្មែរនៅបរទេស។

ជាលទ្ធផល ក្រសួងពាណិជ្ជកម្មបានធ្វើការឆ្លើយតប និងដោះស្រាយប្រកបដោយភាពវិជ្ជមាន និងអាចទទួលយកបានពីវិស័យឯកជនផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:៣០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: