BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

The meeting was held to prepare for the General Assembly, which will summarize the Cambodian Chamber of Commerce’s work achievements in 2025 and outline its work directions for 2026.

កិច្ចប្រជុំត្រៀមរៀបចំ មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំ កិច្ចប្រជុំត្រៀមរៀបចំ មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក និងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជា។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និង ផ្តល់យោបល់ ព្រមទាំងប្រមូលធាតុចូល ដើម្បីរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ ឱ្យប្រព្រឹត្តទៅបានជោគជ័យ​ ហើយមហាសន្និបាតនេះគ្រោងនឹងរៀបចំនៅថ្ងៃទី២៧ និង២៨ ខែមករា ឆ្នាំ២០២៦ នាពេលខាងមុខនេះ។

ជាមួយគ្នានេះផងដែរ ដើម្បីអោយមហាសន្និបាតប្រព្រឹត្តទៅរលូន និងជោគជ័យ អ្នកឧកញ៉ា គិត ម៉េង ក៏បានសម្រេចបង្កើត គណៈកម្មការរៀបចំនិងសម្របសម្រួល មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ ២០២៦ ដែលមានអ្នកឧកញ៉ាជាប្រធានគណៈកម្មការ។

សូមជម្រាបថា មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ នឹងមានការអញ្ជើញថ្លែងសុន្ទរកថា និងជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួម ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បណ្ដាអង្គទូត អ្នកវិនិយោគ សភាពាណិជ្ជកម្មអន្តរជាតិ និងសមាគមទាំងអស់ នៅកម្ពុជា សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាទូទាំងប្រទេស ព្រមទាំងតំណាងការិយាល័យសភាពាណិជ្ជកម្មកម្ពុជាក្រៅប្រទេសផងដែរ។ ក្នុងនោះដែរ ក៏មានការដាក់តាំងបង្ហាញនូវផលិតផល ជាច្រើនផងដែរ។

Share: