BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Products Registration Promotion Campaign Program

កម្មវិធី យុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ)

Products Registration Promotion Campaign Program

ភ្នំពេញ៖ នារសៀលថៃ្ងច័ន្ទ ទី២៧ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌល ឌឺ ហ្គ្រេនធឺរ៉េស (The Grand Terrace) វេលាម៉ោង ២:៣០ នាទី, ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធី យុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ) ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ កម្មវិធីនេះក៏មានការចូលរួមផងដែរពីសំណាក់មន្រ្តីពាក់ព័ន្ធនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, តំណាងក្រុមហ៊ុនឯកជន សមាគម, ធុរជន, ពាណិជ្ជករ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ការចុះបញ្ជីផលិតផល (ច.ប.ផ) គឺជាការគំណត់អត្តសញ្ញាណកម្មសម្គាល់ផលិតផលដែលបានចុះបញ្ជីរួចរាល់។ គោលបំណងនៃស្លាកសញ្ញា ច.ប​.ផ គឺដើម្បីអនុវត្តចំពោះការបិទស្លាកលើរាល់ផលិតផលម្ហូបអាហារដែលបានវេចខ្ចប់រួចជាមុនសម្រាប់ផ្តល់ជូនអតិថិជន និងរាល់ទិដ្ឋភាពដែលទាក់ទងដល់ការបង្ហាញលើស្លាកនោះដូចជា៖ ឈ្មោះក្រុមហ៊ុន, រោងចក្រ សហគ្រាស សិប្បកម្ម, អាសយដ្ឋាន, ពាណិជ្ជសញ្ញា, សមាសភាពផ្សំ, កាលបរិច្ឆេទ និងចំណុះ។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានការចុះបញ្ជីផលិតផល (ច.ប.ផ) ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម នឹងទទួលបានអត្ថប្រយោជន៍គឺស្របតាមបទប្បញ្ញាត្តិរបស់ស្ថាប័នមានសមត្ថកិច្ច, ទប់ស្កាត់នូវផលិតផល និងទំនិញក្លែងក្លាយ, ធ្វើឱ្យផលិតផលទទួលបានភាពទាក់ទាញ, មានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងធ្វើឱ្យកើននូវចំណូលពីការលក់, ងាយស្រួលក្នុងការតាមដានទីផ្សារ និងបង្កើនការការពារអ្នកប្រើប្រាស់ និងលើកកម្ពស់សុខុមាលភាពសាធារណៈផងដែរ។

កម្មវិធីនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៧:០០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

​​​​​​​

Share: