កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៥
ទីក្រុងគូឡាឡាំពួរ, ប្រទេសម៉ាឡេស៊ី៖ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៥ ក្រោមមូលបទ៖ «រួបរួមទីផ្សារដើម្បីវិបុលភាពរួម» (Unifying Markets for Shared Prosperity) ។
មូលបទនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីភាពចាំបាច់សម្រាប់អាស៊ានក្នុងការបង្កើនល្បឿនសមាហរណកម្មសេដ្ឋកិច្ច និង ពង្រឹងគោលជំហរឲ្យកាន់តែរឹងមាំ លូតលាស់លឿន និង ឆ្ពោះទៅមុខរួមគ្នា។
កិច្ចប្រជុំកំពូលនេះ ផ្តោតសំខាន់លើការជជែកពិភាក្សាអំពី៖
• ការពង្រឹងកិច្ចសហការរវាងធុរកិច្ចនិងធុរកិច្ច
• ការជំរុញអត្តសញ្ញាណអាស៊ាន
• ការគាំទ្រដល់សហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យម
• កាលានុវត្តភាពសមធម៌ និងការអភិវឌ្ឍកម្លាំងពលកម្មប្រកបដោយបរិយាប័ន្ន។
ក្រៅពីនេះ ក៏មានការលើកយកបញ្ហាប្រឈមផ្នែកបទបញ្ញត្តិ និង កិច្ចសន្ទនាថ្នាក់តំបន់ស្តីពីការសហការគ្នាដើម្បីប្រើប្រាស់ឲ្យអស់លទ្ធភាពនូវបញ្ញាសុប្បនិម្មិត្តអាស៊ានផងដែរ។










BECOME A MEMBER
