BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

"The signing ceremony of the Memorandum of Understanding (MOU) between LFB Trading, VISSAN, and AK Food companies."

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងក្រុមហ៊ុន ក្រុមហ៊ុន LFB Trading ជាមួយនឹង ក្រុមហ៊ុន VISSAN និងក្រុមហ៊ុន AK Food។

ទីក្រុងហូជីមិញ ប្រទេសវៀតណាម៖ នាព្រឹកសៅរ៍ ៤រោច ខែអស្សុជ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន LFB Trading របស់ ឧកញ៉ា បណិ្ឌត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹង ក្រុមហ៊ុន VISSAN និងក្រុមហ៊ុន AK Food ដែលជាក្រុមហ៊ុនមកពីប្រទេសវៀតណាម នៅក្នុង “វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥” នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលមានការចូលរួមពី លោកជំទាវ ង្វៀន ធីថាញ អនុប្រធានរដ្ឋសភា និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា, អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា, ឯកឧត្តម ង្វៀន មីញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ប្រទេសវៀតណាម, ឯកឧត្តមឧត្តមសេនីយ៍ទោ Nguyen Van Nam,ប្រធានសមាគមមិត្តភាពទីក្រុងហូជីមិញ, និងឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ព្រមទាំងធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ។

ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន LFB Trading និង ក្រុមហ៊ុន VISSAN ក្នុងគោលបំណងចាប់ផ្តើមកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរទំនិញ នាំចេញ នាំចូលរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ហើយ ការចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន LFB Trading និង ក្រុមហ៊ុន AK FOOD ដែលជាក្រុមហ៊ុនផលិតចំណីរអាហារ របស់ប្រទេសរៀតណាមនេះ ធ្វើឡើងក្នុងបំណង ផ្លាស់ប្តូរទំនិញ ទៅវិញទៅមក និងដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសទាំងពីរ តាមតម្រូវការជាក់ស្តែង ព្រមទាំងបានឯកភាពគ្នាក្នុងការផ្លាស់បទពិសោធន៍បច្ចេកទេសលើការផលិត ការវេចខ្ចប់ និងផ្លាស់ប្តូរបទពិសោធន៍ទីផ្សារ នាពេលខាងមុខ។

សូមជម្រាបផងដែរថាការ ការចុះអនុស្សារណៈនៃការយោគយល់គ្នានានៃក្រុមហ៊ុនប្រទេសកម្ពុជា និងក្រុមហ៊ុនប្រទេសវៀតណាមនាពេលនេះ គឺធ្វើឡើងស្របតាមការ អនុស្សារណៈនៃការយោគយល់គ្នា រវាង សភាពាណិជ្ជកម្មកម្ពុជា និង សមាគមសហព័ន្ធធុកិច្ចវៀតណាមកម្ពុជា ក្នុងពេលដែល អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូធុរកិច្ចជាន់ខ្ពស់មកកាន់ទីក្រុងហូជីម៊ិញ ប្រទេសវៀតណាម ដើម្បីចូលរួម សន្និសីទបណ្តាញធុរកិច្ចវៀតណាម-កម្ពុជា ដែលមានការចូលរួម ពីធុរជន និងវិនិយោគិនយ៉ាងច្រើននៃប្រទេសទាំងពីរ កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងមក។

​​​​​​​

Share: