BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Meeting between Cambodia Chamber of Commerce and Council Development for the Cambodia under the Government-Private Sector Forum Mechanism.

កិច្ចប្រជុំ រវាងសភាពាណិជ្ជកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមយន្តការ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

Meeting between Cambodia Chamber of Commerce and Council Development for the Cambodia under the Government-Private Sector Forum Mechanism.

———

នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២:៣០នាទី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិក សមាជិកា និងលេខាធិការ នៃ គ.ស.ឯ.រ.ជ ចួលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើកិច្ចការងារពាក់ព័ន្ធ របាយការណ៍ដែលសភាពាណិជ្ជកម្មកម្ពុជា ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងកវត្តមាន ឯកឧត្តម យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការសម្របសម្រួលក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ) ព្រមទាំងសហការីពាក់ព័ន្ធ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់់ សហប្រធានក្រុមការងារ "ឃ" និង ប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះដើម្បី ១. ពិនិត្យ និងអនុម័ត ជាអាទិភាពដល់សំណើសុំពិសេសនៅក្នុងតារាងម៉ាទ្រីស ត្រង់សរសរស្តម្ភទី១ (Pillar 1) ដែលពាក់ព័ន្ធនឹងការបើកការសហការទូតអន្តរជាតិកម្រិតខ្ពស់ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ឡើងវិញ។ ២. ប្រើប្រាស់យន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាមួយប្រព័ន្ធផ្ទាំងព័ត៌មាន (Dashboard) ដើម្បី តាមដានវឌ្ឍនភាព ការអនុវត្ត និងការសម្របសម្រួលចំពោះក្រុមការងាររបស់ក្រសួងទាំងអស់។៣. បង្កើតវេទិកា G-PSF FDI ក្រោមការសម្របសម្រួលដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីប្រមូល មតិយោបល់ និងគាំទ្រការស្តារជំនឿចិត្តឡើងវិញ ពីវិនិយោគិនបរទេស និងពិនិត្យលើសំណើផ្សេងៗទៀតផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ៤:៣០នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce

​​​​​​​

Share: