BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ASEAN Business Consultative Council closed meeting

កិច្ចប្រជុំចង្អៀតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន

ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន៖ នាព្រឹកថ្ងៃចន្ទ ១២ កើត ខែ អាសាឍ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃ ៧ កក្កដា ឆ្នាំ២០២៥ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា បានចូលរួម កិច្ចប្រជុំចង្អៀតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។ កិច្ចប្រជុំចង្អៀតនេះ ក៏មាន មានការចូលរួមពីក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងភាគីពាក់ព័ន្ធអាស៊ានរួមទាំង ទីម័រខាងកើតផងដែរ។

កិច្ចប្រជុំនេះ ពិភាក្សាផ្តោតជាសំខាន់លើ

១) ការពិនិត្យឡើងវិញនូវលក្ខន្តិកៈ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន

២) សកម្មភាពការងាររបស់ក្រុមប្រឹក្សានេះនាពេលបច្ចុប្បន្ន

៣) ការរៀបចំផែនការយុទ្ធសាស្ត្រ រយៈពេល ៣ ទៅ ៥ឆ្នាំ និង

៤) ការពិភាក្សាលើការកៀរគរមូលនិធិ ដើម្បីគាំទ្រដល់និរន្តរភាពនៃលេខាធិការដ្ឋានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។

​​​​​​​

Share: