BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Training Course on "Customs Value, Classification of Goods and Rules of Origin" For The Private Sector

វគ្គបណ្តុះបណ្តាលស្តីពី "តម្លៃគិតពន្ធគយ ចំណាត់ថ្នាក់ទំនិញ និងវិធានដើមកំណើតទំនិញ" សម្រាប់វិស័យឯកជន

Training Course on "Customs Value, Classification of Goods and Rules of Origin" For The Private Sector

———

នាព្រឹកថ្ងៃច័ន្ទ ១៣រោច ខែជេស្ធ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលាជាតិគយ, ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី១​ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអញ្ជើញចូលរួមក្នុង ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "តម្លៃគិតពន្ធគយ ចំណាត់ថ្នាក់ទំនិញ និងវិធានដើមកំណើតទំនិញ" សម្រាប់វិស័យឯកជន ក្រោមអធិបតីភាព លោក សុខ សុវិទ្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ)។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមផងដែរពីសំណាក់សិក្ខាកាម និងធុរជនពាក់ព័ន្ធជាច្រើនរូប, តំណាងសមាគមភស្តុភារកម្មកម្ពុជា (CLA), តំណាងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EUROCHAM),តំណាងសភាពាណិជ្ជកម្មចិនប្រចាំនៅកម្ពុជា (KOTRA), តំណាងពីខាង JBAC, មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ក្នុងវគ្គបណ្តុះបណ្តាលស្តីពី "តម្លៃគិតពន្ធគយ ចំណាត់ថ្នាក់ទំនិញ និងវិធានដើមកំណើតទំនិញ" សម្រាប់វិស័យឯកជននេះ និងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងរបៀបវារៈដែលបានរៀបចំដោយសាលាជាតិគយ និងត្រូវបានចែកជូនទៅកាន់សិក្ខាកាមនិមួយៗ។​

ពិធីបើកវគ្គបណ្តុះបណ្តាលនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៩:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។

————

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc

Share: