វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥
សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយសសូមគោរពអញ្ជើញ សមាជិក សមាជិកា ម្ចាស់អាជីវកម្ម និងសាធារណជន ចូលរួមកម្មវិធី “វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥” ដែលនឹងប្រព្រឹត្តទៅ៖
ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៥
ម៉ោង ១:០០ រសៀល ដល់ ៦:០០ ល្ងាច
នៅសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ
កម្មវិធីរួមមាន៖
សុន្ទរកថាគន្លឹះ ដោយ អ្នកឧកញ៉ា គិត ម៉េង – ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា
បទបាវកថា ស្តីពី “ការប្រែក្លាយកសិកម្មប្រពៃណី ទៅកសិកម្មបែបទំនើប” ដោយ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី –ប្រធានគណៈកម្មការទីបីនៃព្រឹទ្ធសភា ជាស្ថាបនិក និងប្រធានក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុប (MRG)
កិច្ចពិភាក្សាពិសេសលើប្រធានបទ៖ “តួនាទីអ្នកដឹកនាំ ក្នុងការជំរុញនវានុវត្តន៍ភាព និងផ្លាស់ប្ដូរការធ្វើធុរកិច្ច” ចូលរួមចែករំលែកដោយ វាគ្មិនកិត្តិយស សំខាន់ៗអញ្ជើញមកពី ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន។
សូមកុំខកខានឱកាសដ៏ល្អមួយនេះ ដើម្បីបង្កើនចំណេះដឹង បណ្ដាញអាជីវកម្ម និងទស្សនៈអាជីវកម្មថ្មីៗ សម្រាប់ អ្នកដឹកនាំអាជីវកម្មសម័យថ្មី។
សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី៖ https://www.businessinnovationforum2025.com/event-detail
ទំនាក់ទំនងក្រុមការងាររៀបចំ៖
012 289 189 / 012 674 768 (Telegram)
សូមអរគុណ៕