ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

ពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវ “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ -១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១ - ២០២៣”

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម ពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវ “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១ - ២០២៣” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងស្ថាទូត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

កម្មវិធីនេះ ប្រព្រឹត្តឡើងដើម្បីប្រកាសដាក់ “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយកូវីត -១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១ -២០២៣” ជាផ្លូវការ ក៏ដូចជាធ្វើការផ្សព្វផ្សាយអំពីឯកសារយុទ្ធសាស្ត្រខាងលើនេះ ដើម្បីគាំពារដល់ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ទាំងក្នុង រយៈពេលខ្លី និង មធ្យម ដើម្បីឲ្យត្រឡប់ទៅកំណើនសក្តានុពលភាព និងពង្រឹងភាពធន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយ ចីរភាព និងបរិយាប័ន្ន រយៈពេលវែង។

ចែករំលែក: