ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០:០០ព្រឹក មានរៀបចំកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញ zoom នៃក្រុមការងារ “គ” “ផ្នែកកម្មន្តសាល និងសហគ្រាសធុនតូច និងមធ្យម និងសេវា” ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “គ” ផ្នែកឯកជន។ កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, តំណាងក្រុមហ៊ុន សហគ្រាសផ្នែកឯកជន, និងសមាជិក សមាជិកានៃក្រុមការងារជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យកម្មន្តសាល និងសហគ្រាសធុនតូច និងមធ្យម និងសេវា ដែលមានផលប៉ះពាល់ ដើម្បីប្រមូលយកបញ្ហាប្រឈម កង្វល់ សំណូមពររបស់ផ្នែកឯកជនទាំងអស់ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឬ ក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធនានា នាពេលខាងមុខ។
កិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធវីដេអូអនឡាញហ្ស៊ូម (zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.















ចូលជាសមាជិក
