ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយកម្មវិធី «ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន»

នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាមានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធី «ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន» ក្រោមអធិបតីភាពឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា សិក្ខាសាលានេះមានគោលបំណងអោយសភាពាណិជ្ជកម្មខេត្ត-ក្រុងទាំងអស់យល់ដឹងពីការរៀបចំ និងការប្រព្រឹត្តទៅរបស់កម្មវិធីដើម្បីឈានទៅអនុវត្តសកម្មភាពនៅក្នុងឆ្នាំ២០២២ខាងមុខ។សូមបញ្ជាក់ផងដែលថាកម្មវិធីនេះគឺជាផែនការសកម្មភាពមួយដែលបង្កើតឡើងដោយសភាពាណិជ្ជកម្មកម្ពុជា មានគោលបំណងបង្កើតអោយមានការជួបជុំសមាជិកប្រចាំខែដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងការដឹកនាំអាជីវកម្មក្នុងបរិបទកូវីដ-១៩ ឱ្យមានការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីកិច្ចការដែលអាចពង្រីកនូវសកម្មភាពអាជីវកម្មនៅក្នុងខេត្ត មានទំនាក់ទំនងល្អដើម្បីពង្រីកដៃគូរអាជីវកម្ម ការសហប្រតិបិត្តការ និងការធ្វើវិនិយោគផ្សេងៗ ដើម្បីបង្កើនសក្ដានុពល និងវិសាលភាព របស់សភាពាណិជ្ជកម្ម កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធាន សមាជិកជ្រើសតាំង សមាជិកទីប្រឹក្សា និងបុគ្គលឹកសភាពាណិជ្ជកម្មខេត្តទាំងអស់ប្រមាណ៣០រូប ដែលអញ្ជើញមកពីសភាពាណិជ្ជកម្មខេត្ត-ក្រុងចំនួន១២។

ចែករំលែក: