ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផលិតភាពកសិកម្មកម្ពុជា៖ បញ្ហាប្រឈម និងទិសដៅគោលនយោបាយ

ថ្ងៃចន្ទ ៩កើត ខែមឹគសិរ១ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨:៣០ នាទីព្រឹក តាមរយៈប្រព័ន្ធវីដេអូហ្សូម (zoom) លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួម ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ផលិតភាពកសិកម្មកម្ពុជា៖ បញ្ហាប្រឈម និងទិសដៅគោលនយោបាយ នឹងមានការចូលរួមពីតំណាងស្ថាប័នរដ្ឋនិងឯកជនជាច្រើនផងដែរ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីចែករំលែកលទ្ធផលបឋមនៃការស្រាវជ្រាវ និងប្រមូលធាតុចូលបន្ថែម ដើម្បីធ្វើការកែលម្អរបាយការណ៍លទ្ធផលឲ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានគុណភាពសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការតាក់តែងគោលនយោបាយ កម្មវិធី ឬគម្រោងនានាពាក់ព័ន្ធនឹងការជំរុញផលិតភាពកសិកម្មនៅកម្ពុជា។ ក្នុងនោះផងដែ លោកបណ្ឌិត អនុប្រធានសភាពាណិជ្ជកម្មបានផ្តល់ជាធាតុចូលមួយចំនួន និងគាំទ្រឲ្យមានការៀបចំនេះឡើងដើម្បីជាប្រយោជន៍សម្រាប់អ្នកពាក់ព័ន្ធនានាក្នុងវិស័យកសិកម្មនេះ។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០ នាទីរសៀល ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបាន លទ្ធផលជាផ្លែផ្កា។

————-
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com

ចែករំលែក: