នាព្រឹកថ្ងៃសុក្រ ៦កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជាលើកទី១៣” ដែលប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា។ ឯកឧត្តម ឧកញ៉ា អគ្គនាយក មានប្រសាសន៍ស្វាគមន៍ សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី ដោយបានជម្រាបជូន អំពីប្រវត្តិនិងតួនាទីសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជន រួមមាន ការផ្តល់វាទិកាដោះស្រាយបញ្ហាប្រឈមវិស័យឯកជននានា ការផ្តល់នូវវគ្គបណ្តុះបណ្តាល ដល់គ្រឹះស្ថាន ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា និងធ្វើការរៀបចំជំនួបពាណិជ្ជកម្ម ពិពរណ៍ពាណិជ្ជកម្ម ក្នុងស្រុក និង ក្រៅស្រុក ដើម្បីជំរុញធុរកិច្ចនិងវិនិយោគ។
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ info@ccc.org.kh




















ចូលជាសមាជិក
