ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំសំណេះសំណាលរវាងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ផ្នែកឯកជន ជាមួយនិងសហប្រធានក្រុមការងារទាំង ១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃព្រហស្បតិ៍ ១៤រោច ខែអសុជ្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៩:៣០ នាទីថ្ងៃព្រឹក នៅសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំសំណេះសំណាលរវាងប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន ជាមួយនិងសហប្រធានក្រុមការងារទាំង ១៣ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ អ្នកសម្របសម្រួលផ្នែកឯកជន និងវត្តមាន សហប្រធានក្រុមការងារបច្ចេកទេសផ្នែកឯកជន នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន និងសហប្រធានក្រុមការងារបច្ចេកទេសផ្នែកឯកជន នៃយន្តការភាពជាដៃគូអគ្គនាយកដ្ឋានពន្ធដារ-ផ្នែកឯកជនផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីឲ្យសហប្រធានក្រុមការងារផ្នែកឯកជនទាំងអស់ធ្វើសេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលសកម្មភាពរបស់ក្រុមការងាររបស់ខ្លួន និងមានបទបង្ហាញសង្ខេបអំពីវឌ្ឍនភាព និងទិសដៅសកម្មភាពរបស់ក្រុមការងារផ្នែកឯកជន នឹងអនុសាសន៍ណែនាំ និងការដាក់ទិសដៅសកម្មភាពការងារបន្តបន្ទាប់ទៀតពីសំណាក់ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៣ ផ្នែកឯកជន។

កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
—————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com

ចែករំលែក: