ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនៃការរៀបចំផ្ទេរកម្មវិធីកាត់បន្ថយនិង/ឬលុបបំបាត់ពន្ធនាំចូលរបស់កម្ពុជា ទៅប្រព័ន្ធសុខដុមនីយកម្ម AHTN 2017 ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន (AJCEP)

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃ ២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន មេងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនៃការរៀបចំផ្ទេរកម្មវិធីកាត់បន្ថយនិង/ឬលុបបំបាត់ពន្ធនាំចូលរបស់កម្ពុជា ទៅប្រព័ន្ធសុខដុមនីយកម្ម AHTN 2017 ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន (AJCEP) ដែលរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតាមប្រព័ន្ធ អនឡាញ។

កម្មវត្ថុនៃកិច្ចប្រជុំនេះគឺដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូល ពីតំណាងនៃក្រសួង និងភាគីពាក់ពន្ធលើសេចក្តីព្រាងនៃការរៀបចំផ្ទេរកម្មវិធីកាត់បន្ថយនិង/ឬលុបបំបាត់ពន្ធនាំចូលរបស់កម្ពុជា ទៅប្រព័ន្ធសុខដុមនីយកម្ម AHTN 2017។

ចែករំលែក: