ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាផ្ទៀងផ្ទាត់ទិន្នន័យ លើសេចក្តីព្រាងរបាយការណ៍នៃការសិក្សាស្រាវជ្រាវអំពីការអនុវត្តកាតព្វកិច្ចការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា

នាថ្ងៃពុធ ៤ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០ នាទីព្រឹក លោក លឹម សុជាតិ សមាជិកជ្រើសតាំងនៃសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមក្នុងសិក្ខាសាលាផ្ទៀងផ្ទាត់ទិន្នន័យ លើសេចក្តីព្រាងរបាយការណ៍នៃការសិក្សាស្រាវជ្រាវអំពីការអនុវត្តកាតព្វកិច្ចការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាដែលរៀបចំឡើងដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF) ដោយមានការគាំទ្រពីអង្គការអុកស្វាម (Oxfam) សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធម៌នៅកម្ពុជា (Fair Finance Cambodia) នៅសណ្ឋាគារកាំបូឌីយ៉ាណា។

សិក្ខាសាលានេះមានការចូលរួមមកពី តំណាងធនាគារជាតិនៃកម្ពុជា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី តំណាងធនាគារពិភពលោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងស្ថានទូតស៊ុយអែត សភាពាណិជ្ជកម្មកម្ពុជា រាជបណ្ឌិតសភា វិទ្យាស្ថាន CDRI វិទ្យាស្ថានជាតិកសិកម្ម សមាជិកក្រុមសម្ព័ន្ឋហិរញ្ញវត្ថុយុត្តិធម៌នៅកម្ពុជា អ្នកស្រាវជ្រាវឯករាជ្យ ដែលមានអ្នកចូលរួមសរុប ២៤ នាក់ (ស្ត្រី០៧នាក់) ។

សិក្ខាសាលានេះប្រារព្ធធ្វើឡើងក្នុងគោលបំណងបង្ហាញជូននូវលទ្ធផលនៃការសិក្សាស្រាវជ្រាវអំពីការអនុវត្តកាតព្វកិច្ចវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងស្នើសុំជាធាតុចូល រឺមតិនានាក្នុងកិច្ចការស្រាវជ្រាវមួយនេះ។

សិក្ខាសាលានេះបានបញ្ចប់នៅវេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្រោមបរិយាកាសរីករាយ និង ស្និតស្នាល ប្រកបដោយលទ្ធផលផ្លែផ្កាជាទីគាប់ចិត្ត។

ចែករំលែក: