ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិគ្រោះពិភាក្សា សេចក្តីព្រាងច្បាប់ថ្មី ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

នាថ្ងៃសុក្រ ០៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០ នាទីព្រឹកនាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រាធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំក្រុមការងារសភាពាណិជ្ជកម្មកម្ពុជាចូលរួមក្នុងកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ថ្មី ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានការចូលរួមពីសំណាក់តំណាងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ តំណាងក្រសួងយុត្តិធម៌ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានពន្ធដារ តំណាងសភាពាណិជ្ជកម្មអឺរ៉ុប តំណាងសភាពាណិជ្ជកម្មអន្តរជាតិ និងតំណាងសមាគមអ្នកធុរកិច្ចជប៉ុននៅកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាពិគ្រោះយោបល់ និងបកស្រាយនូវចម្ងល់ និងសំណួរផ្សេងៗ នឹងទទួលយកអនុសាសន៍ ដែលបានលើកឡើងដោយផ្នែកឯកជនពាក់ព័ន្ធទៅនឹងសេចក្តីព្រាងច្បាប់ថ្មីស្តីពីវិយោគនៃព្រះរាជាណាចក្រកម្ពុជានេះ។ ទនឹ្ទមនេះកិច្ចប្រជុំក៏បានទទួលយកនូវធាតុចូលមួយចំនួនពីផ្នែកឯកជន ក្នុងគោលបំណងធ្វើអោយសេចក្តីព្រាងច្បាប់ថ្មីនេះកាន់តែមានភាពល្អប្រសើ និងមានប្រសិទ្ធិភាព។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០១:០០ នាទីរសៀលក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកក្រុមការងារសភាពាណិជ្ជកម្មកម្ពុជា 099 984 989 / info.gpsfccc@gmail.com

ចែករំលែក: