ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៤៩ តាមប្រព័ន្ធអនឡាញ

នាព្រឹកថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្ដម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៤៩ តាមប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១. ការពិនិត្យបញ្ជាក់លើកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតលើកទី៤៨

២. បញ្ហាកើតឡើងផ្សេងៗ

៣. សេចក្ដីរាយការណ៍អំពីកិច្ចពិភាក្សាពិគ្រោះយោបល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបូក៣ (AEM+3 Consultation)

៤. ការពិភាក្សាលើសំណើរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតដាក់ជូនថ្នាក់ដឹកនាំអាស៊ានបូក៣

៥. ការរៀបចំកិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត និងថ្នាក់ដឹកនាំអាស៊ានបូក៣

៦. កាលបរិច្ឆេទ និងទីកន្លែងសម្រាប់ការប្រជុំលើកក្រោយ

៧.ផ្សេងៗ។

កិច្ចប្រជុំនេះ បានបញ្ចប់នៅវេលាម៉ោង ១០៖៣០ ព្រឹក នាថ្ងៃខែឆ្នាំដដែល។

ចែករំលែក: