ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

សិក្ខាសាលាជាតិស្ដីពី “ការលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម តាមរយៈពាណិជ្ជកម្មឆ្លងកាត់ព្រំដែន៖ ការជំរុញការប្រកួតប្រជែងរបស់សហគ្រាសក្រោយពីវិបត្តិជំងឺកូវីដ-១៩”

 

នាព្រឹកថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាជាតិស្ដីពី “ការលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម តាមរយៈពាណិជ្ជកម្មឆ្លងកាត់ព្រំដែន៖ ការជំរុញការប្រកួតប្រជែងរបស់សហគ្រាសក្រោយពីវិបត្តិជំងឺកូវីដ-១៩”។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និង វិទ្យាស្ថានមេគង្គ និងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ឧកញ៉ា ងួនម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសហគ្រាស ក្រុមហ៊ុន និងអាជីវកម្ម ដែលជាសហគ្រាសធុនតូច និងមធ្យម។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីជាវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ សម្រាប់ត្រៀម ជាយុទ្ធសាស្ត្រក្នុងការពង្រឹងការប្រកួតប្រជែងរបស់ក្រុមហ៊ុន/អាជីវកម្ម ដែលជាសហគ្រាសធុនតូច និងមធ្យម ក្រោយពីវិបត្តិជំងឺកូវីដ-១៩”។ សិក្ខាសាលានេះ បានផ្ដល់នូវគំនិតថ្មីៗ និងមេរៀនល្អៗ ចំតាមគោលដៅ ដោយផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ ១. ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ២. ការប្រកួតប្រជែង ៣. ការត្រួតពិនិត្យរបស់គយ និង ៤. ភស្តុភារកម្ម និងការដឹកជញ្ជូន។ ក្នុងនោះ ក៏មានការចែករំលែកបទពិសោធន៍ផងដែរអំពីវិធីសាស្ត្រគណនា RCA និងកំណត់មុខទំនិញដែលមានលទ្ធភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារអន្តរជាតិ រួមទាំងរបៀបប្រើប្រាស់គេហទំព័រ Trademap របស់មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិផងដែរ ។

សិក្ខាសាលានេះ បានប្រព្រឹត្ត និងបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ដោយមានការចូលរួមបញ្ចេញមតិ និងការពិភាក្សាយ៉ាងផុសផុលពីសំណាក់អ្នកចូលរួម ។

ចែករំលែក: