ទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់៖ នារសៀលថ្ងៃចន្ទ ១កើតខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក យូស៊ីហ្វ អាប់ឌុលឡាយេវ (Yusif Abdullayev) នាយកប្រតិបត្តិនៃទីភ្នាក់ងារជំរុញវិនិយោគ និងការនាំចេញសាធារណរដ្ឋអាស៊ែបៃហ្សង់ (AZPROMO)។ ជំនួបពិភាក្សានេះផ្តោតជាសំខាន់លើការកសាងទំនាក់ទំនងរវាងស្ថាប័នទាំងពីរ និងការជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់។















ចូលជាសមាជិក
