BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

ជំនួប​ពិភាក្សា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា និង​ទីភ្នាក់ងារ​ជំរុញ​វិនិយោគ និង​ការ​នាំ​ចេញ​សាធារណរដ្ឋ​អាស៊ែបៃហ្សង់

ទីក្រុង​បាគូ សាធារណរដ្ឋ​អាស៊ែបៃហ្សង់៖ នារសៀលថ្ងៃ​ចន្ទ ១កើត​ខែ​អស្សុជ ឆ្នាំ​មមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០២៦ ក្នុង​ឱកាស​អម​ដំណើរ​ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​អាស៊ែបៃ​ហ្សង់ អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​សភាពាណិជ្ជ​កម្ម​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន​សម្រាប់​កម្ពុជាដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក យូស៊ីហ្វ អាប់ឌុលឡាយេវ (Yusif Abdullayev) នាយក​ប្រតិបត្តិ​នៃ​ទីភ្នាក់ងារ​ជំរុញ​វិនិយោគ និង​ការ​នាំ​ចេញ​សាធារណរដ្ឋ​អាស៊ែបៃហ្សង់ (AZPROMO)។ ជំនួប​ពិភាក្សានេះ​ផ្តោត​ជា​សំខាន់​លើ​ការ​កសាង​ទំនាក់​ទំនង​រវាង​ស្ថាប័ន​ទាំង​ពីរ និង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​ និង​វិនិយោគ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​អាស៊ែបៃហ្សង់។

​​​​​​​

Share: