BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

មហាសន្និបាតសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)

រាជធានីភ្នំពេញ — ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ — អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមក្នុងមហាសន្និបាតសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) ដែលបានរៀបចំឡើងស្របពេលជាមួយនឹងវេទិកាសហគ្រិនហ្វ្រង់កូហ្វូនលើកទី៦។
មហាសន្និបាតនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គការនិយោជក និងសភាពាណិជ្ជកម្មមកពី ៣៧ ប្រទេស ដែលតំណាងឱ្យក្រុមហ៊ុនជាសមាជិកជាង ១,៥ លានក្រុមហ៊ុននៅទូទាំងសហគមន៍ហ្វ្រង់កូហ្វូន។
ក្នុងឱកាសនោះ អង្គសន្និបាតបានពិនិត្យ និងអនុម័តលើរបាយការណ៍គ្រប់គ្រង និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៥ រួមជាមួយនឹងការអនុម័តលើគម្រោងថវិកាបណ្តោះអាសន្នសម្រាប់ឆ្នាំ២០២៧។ បន្ថែមពីនេះ កិច្ចពិភាក្សាយុទ្ធសាស្ត្រសំខាន់ៗបានផ្តោតលើការពង្រីកវិសាលភាពសកលរបស់សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF) និងការពង្រឹងការតភ្ជាប់ធុរកិច្ច ដោយផ្តោតលើសសរស្តម្ភសំខាន់ៗរួមមាន៖
- អភិបាលកិច្ច និងភាពជាតំណាងក្នុងតំបន់
- ការពង្រីកបណ្តាញសមាជិកភាព
- គំនិតផ្តួចផ្តើមធុរកិច្ចជាយុទ្ធសាស្ត្រ
មហាសន្និបាតបានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា។

​​​​​​​

Share: