កិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private sector working group meeting group "M” "Construction and Real Estate" of the Government-Private Sector Forum.
———
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០២:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន "ឌ" "ផ្នែកសំណង់ និងអចលនទ្រព្យ" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឌ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, អនុសហប្រធានក្រុមការងារ "ឌ" តំណាងផ្នែកឯកជន, តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា, តំណាងសមាគមអគ្គិសនីជនបទ, តំណាងក្រុមហ៊ុនអចលនទ្រព្យ សំណង់ បុរីឯកជន និងអ្នកពាក់ព័ន្ធដែលជាសមាជិកនៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យសុខាភិបាល ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាពេលខាងមុខនេះ។
កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១. បញ្ហានៃការវាស់វែងដីធ្លីជាប្រព័ន្ធ, ២. បញ្ហានៃការទទួលបានប្លង់បន្ទាប់ពីការវាស់វែងរួច, ៣. ការទិញអចលនទ្រព្យរបស់ជនបរទេស, ៤. ការផ្តល់សញ្ជាត្តិជូនជនបរទេសតាមរយៈការទិញអចលនទ្រព្យ, ៥.បញ្ហានៃការមិនដាក់ប្រភេទដីនៅលើប្លង់ , ៦. ការចាត់ថ្នាក់គម្រោងសំណង់បុរីលំនៅឋាន រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១៦:១០ នាទីល្ងាច ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com
#gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc













BECOME A MEMBER
