BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

Private sector working group meeting group "D" "Law Tax and Governance" of the Government-Private Sector Forum.

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឃ" "ផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន  ដែលដឹកនាំដោយ លោក អានូដ ដាក សហប្រធានក្រុមការងារ "ឃ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ "ឃ" តំណាងផ្នែកឯកជន​, តំណាងក្រុមការងារបច្ចេកទេសពន្ធដារផ្នែកឯកជន និងតំណាងក្រុមហ៊ុន សហគ្រាសឯកជនពាក់ព័ន្ធក្នុងវិស័យពន្ធដារជាច្រើនទៀតផងដែរ។ 
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ នាពេលខាងមុខនេះ។  
ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ដែលនៅសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មី របស់ផ្នែកឯកជនមួយចំនួនរួមមាន៖ 
១. បញ្ហាទាក់ទងនឹងការលក់ក្រៅព្រំដែន,
២. ការជួញដូរដោយខុសច្បាប់ចំពោះមុខទំនិញបារី និងស្រា,​
៣. បញ្ហាទាក់ទងនឹងសិទ្ធិផ្តាច់មុខ និងការនាំចូលយានយន្តម៉ូដែលថ្មីបំផុត, 
៤. បញ្ហាទាក់ទងនឹងផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម,​ 
៥. សំណើរសុំចាត់ទុកកម្រៃជើងសាររបស់ភ្នាក់ងារធានារ៉ាប់រងជាចំណូលមិនមែនពន្ធ,​ 
៦. នីតិវិធីស្នើសុំការលើកលែងអាករលើតម្លៃបន្ថែម (VAT) សម្រាប់គម្រោងរដ្ឋមានភាពស្មុគស្មាញ និងចំណាយពេលយូរ, 
៧. បន្ទុកពន្ធនាំចូលដ្រូនខ្ពស់ និងការប្រកួតប្រជែងមិនស្មើភាពគ្នា រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃ ខែ ឆ្នាំដដែល នៅវេលាម៉ោង ១១:០០នាទីព្រឹក ក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កា។

​​​​​​​

Share: