BECOME A MEMBER        |        ខ្មែរ    EN

News

Home News Detail

វេទិកាធុរកិច្ច និងវប្បធម៌អន្តរជាតិ វៀតណាម–កម្ពុជា ឆ្នាំ២០២៦

(រាធានីភ្នំពេញ) នារសៀលថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថានៅក្នុង វេទិកាធុរកិច្ច និងវប្បធម៌អន្តរជាតិ វៀតណាម–កម្ពុជា ឆ្នាំ២០២៦ ដែលរៀបចំឡើងនៅសណ្ឋាគារ Sunway Hotel Phnom Penh។
វេទិកានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ង្វៀន មិញ វូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា លោក ង្វៀន វ៉ាន់ សាង (Nguyen Van Sang) ប្រធានវិទ្យាស្ថានអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធុរកិច្ច (ISTBD) និងជាអនុប្រធានសមាគមកណ្តាលសម្រាប់ការអភិវឌ្ឍវប្បធម៌សហគមន៍នៅប្រទេសវៀតណាម ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា និងតំណាងធុរកិច្ចមកពីប្រទេសកម្ពុជា និងវៀតណាម។
គោលបំណងនៃវេទិកាធុរកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ លើកកម្ពស់ការផ្លាស់ប្តូរពាណិជ្ជកម្ម ស្វែងរកដៃគូសហការ និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបង្កើតឱកាសអាជីវកម្មថ្មីៗសម្រាប់សហគ្រាសកម្ពុជា និងវៀតណាម។
តាមរយៈវេទិកាធុរកិច្ចនេះ សភាពាណិជ្ជកម្មកម្ពុជានឹងបន្តគាំទ្រការតភ្ជាប់ធុរកិច្ច និងការពង្រឹងភាពជាដៃគូរវាងវិស័យឯកជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

​​​​​​​

Share: