នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង នៃសភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយសសូមគោរពអញ្ជើញម្ចាស់អាជីវកម្ម ពាណិជ្ជករ ម្ចាស់សហគ្រាស និងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ចូលរួមក្នុងកម្មវិធី «ទស្សនកិច្ចពាណិជ្ជកម្មខេត្តសៀមរាប ឆ្នាំ២០២៦» រយៈពេល ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ធុរជនក្នុងការពង្រីកទំនាក់ទំនងពីខេត្តមួយទៅខេត្ត ដើម្បីចាប់ដៃគូអាជីវកម្ម ស្វែងរកដៃគូចែកចាយ ស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច ឬសកម្មភាពពាណិជ្ជកម្មថ្មីៗក្នុងខេត្តសៀមរាប និងពង្រីកឱកាសវិនិយោគ ដើម្បីជំរុញកំណើនអាជីវកម្ម និងចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុក។
- សកម្មភាពសំខាន់ៗរួមមាន៖
ជំនួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត ដើម្បីស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ច និងឱកាសវិនិយោគ។
ជំនួបពាណិជ្ជកម្ម (B2B Matching) ជាមួយពាណិជ្ជករ និង ម្ចាស់សហគ្រាសអាជីវកម្មក្នុងខេត្តសៀមរាប ដើម្បីបង្កើតទំនាក់ទំនង និងស្វែងរកឱកាសសហការថ្មីៗ។
ទស្សនកិច្ចផ្ទាល់ទៅកាន់រោងចក្រ សហគ្រាសដែលមានសក្តានុពល ដើម្បីស្វែងយល់ពីដំណើរការផលិតកម្ម។
កម្មវិធីសំណេះសំណាល និងអាហារសាមគ្គី ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកបណ្តាញធុរកិច្ចពាណិជ្ជកម្ម។
សម្រាប់លោកអ្នកដែលមានបំណងចូលរួម សូមទំនាក់ទំនង៖
លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា
012 674 768 | Telegram: @SengSokmon
លោក អៀម សុភិរក្ស ប្រធាននាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង
061 571 111 | Telegram: @Sopherak
ឬចុះឈ្មោះតាមរយៈ Link ខាងក្រោម៖
https://forms.gle/W2i7vt3j7rVkL2A36
រួសរាន់ឡើងចំនួនមានកំណត់ (ត្រឹមតែ ៣០ នាក់ដំបូងប៉ុណ្ណោះ)
តម្លៃចូលរួម៖
- ជម្រើសគ្រែ ២ (គេងពីរនាក់) $350 USD /មួយនាក់
- ជម្រើសគ្រែ ១ (គេងម្នាក់ឯង) $390 USD /មួយនាក់
សូមអញ្ជើញ សមាជិក សមាជិការទាំងអស់ ចូលរួមឱ្យបានច្រើន ដើម្បីបង្កើតទំនាក់ទំនង និងបើកទ្វារទៅកាន់ឱកាសថ្មី ក្នុងពង្រីកអាជីវកម្មរបស់លោកអ្នកឱ្យកាន់តែរីកចម្រើន!
តម្លៃខាងលើរួមបញ្ចូល៖
• រថយន្ដធ្វើដំណើរទៅមក និងក្នុងកម្មវិធី
• ការស្នាក់នៅចំនួន ៣យប់ នៅសណ្ឋាគារផ្កាយ ៥
• អាហារ ៣ ពេលក្នុងកម្មវិធី (លម្អិតក្នុងកម្មវិធី)
• សំបុត្ររថយន្ដ Big Bus Angkor កម្សាន្ដ
• កិច្ចប្រជុំ កម្មវិធីជំនួបពាណិជ្ជកម្ម ទស្សនកិច្ចរោងចក្រ-សហគ្រាស និងការសម្របសម្រួលផ្សេងៗក្នុងកម្មវិធី
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://gqr.sh/nhuF

BECOME A MEMBER
