នាព្រឹកថ្ងៃអង្គារ ១២ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីក្នុង “ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជា” ដែលប្រព្រឹត្តទៅនៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។ ឯកឧត្តម ឧកញ៉ា អគ្គនាយក មានប្រសាសន៍ស្វាគមន៍ សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី ដោយបានជម្រាបជូន អំពីប្រវត្តិនិងតួនាទីសំខាន់ៗរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជន ព្រមទាំងជម្រាបជូនអំពីសិទ្ធិនិងភារកិច្ចរបស់សមាជិក-សមាជិកា។
ជាចុងបញ្ចប់នៃកម្មវិធី ឯកឧត្តម ឧកញ៉ា អគ្គនាយក បានអញ្ជើញប្រគល់លិខិតបញ្ជាក់សមាជិកភាពជាផ្លូវការជូនដល់សមាជិក-សមាជិកាថ្មី និងថតរូបទុកជាអនុស្សាវរីយ៍។
សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង 023-880795 ឬ info@ccc.org.kh.org.kh.