ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

កិច្ចប្រជុំពិភាក្សាក្រុមការងារ “ឋ” “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ថ្ងៃចន្ទ ០៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក មានរៀបចំកិច្ចប្រជុំពិភាក្សាក្រុមការងារ “ឋ” “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនតាមប្រព័ន្ធវីដេអូសន្និសិទ (zoom) ក្រោមអធិបតីភាពសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាសហប្រធានក្រុមការងារ “ឋ” ផ្នែករដ្ឋាភិបាល និង ឧកញ៉ា វេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធានក្រុមការងារ “ឋ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារទាំង ១៣ ផ្នែកឯកជន និងវត្តមាន ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានឯកឧត្តម លោកជំទាវដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល អនុសហប្រធានក្រុមការងារ “ឋ” ផ្នែកឯកជន សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា តំណាងមន្ទីរពេទ្យ គ្លីនីកឯកជន តំណាងសមាគមអ្នកនាំចូល និងចែកចាយឱសថ និងសមាជិក សមាជិកានៃក្រុមការងារ “ឋ” ជាច្រើនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិគ្រោះពិភាក្សា និងដោះស្រាយ បញ្ជាក់បំភ្លឺទៅលើបញ្ហាប្រឈម កង្វល់ និងសំណើរសំណូមពរមួយចំនួនដែលលើកឡើងដោយផ្នែកឯកជនដាក់ជូនក្រសួងសុខាភិបាលដោយផ្ទាល់ ដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាលដែលមានការប៉ះពាល់ ជាពិសេសបញ្ហាដែលកើតមានឡើងនៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំតាមប្រព័ន្ធវីដេអូសន្និសិទ (Zoom) នេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:២០ នាទីព្រឹកក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
———————�ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ info.gpsfccc@gmail.com.

ចែករំលែក: