រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសនៃវេទិកាសហគ្រិនហ្រ្វង់កូហ្វូនឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ប៉ាទ្រិក ម៉ាតាំង (Patrick Martin) ប្រធានសហព័ន្ធសហគ្រាសបារាំង (MEDEF) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងបារាំងឱ្យកាន់តែស៊ីជម្រៅថែមទៀត និង បានឯកភាពគ្នាក្នុងការធ្វើកិច្ចសហប្រតិបត្តិការដោយឈរលើគោលការណ៍ស្មើភាព និងផលប្រយោជន៍ទៅវិញទៅមក តាមរយៈ៖
- ការផ្លាស់ប្តូរព័ត៌មានទីផ្សារសំខាន់ៗ គោលនយោបាយសេដ្ឋកិច្ច និងការយល់ដឹងអំពីបទប្បញ្ញត្តិនានា។
- ការរៀបចំបេសកកម្មធុរកិច្ច និងវិនិយោគទៅវិញទៅមក ដើម្បីសម្រួលដល់ការផ្គូផ្គងធុរកិច្ច (B2B)។
- ការគាំទ្ររួមគ្នាលើពិព័រណ៍ពាណិជ្ជកម្ម វេទិកាធុរកិច្ច និងសិក្ខាសាលាតាមវិស័យជាក់លាក់នៅក្នុងប្រទេសទាំងពីរ។
អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការពង្រឹងទំនាក់ទំនងវិស័យឯកជនរវាងប្រទេសទាំងពីរ ព្រមទាំងបង្កើតជារចនាសម្ព័ន្ធច្បាស់លាស់សម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង ក្នុងការពង្រីកវិសាលភាពធុរកិច្ចរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ។







ចូលជាសមាជិក
