ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

បេសកកម្មធុរកិច្ចលើកទីមួយរបស់រុស្ស៊ីមកកម្ពុជា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកកម្មកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសន្ទរកថាអំពី “កាលានុវត្តភាពវិនិយោគនៅកម្ពុជា” ក្នុងឱកាសនៃបេសកកម្មធុរកិច្ចលើកទីមួយរបស់រុស្ស៊ីមកកម្ពុជា តាមប្រព័ន្ធអនឡាញ នារសៀលថ្ងៃសុក្រ ៦រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ដែលប្រព្រឹត្តទៅក្រោមអធីបតីភាពរបស់ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។ កម្មវិធីនេះ មានការចូលរួមពី ធុរជន និងវិនិយោគិនប្រទេសទាំងពីរ និងតំណាងពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណ២៥០នាក់ ។

កម្មវីធីនេះ ប្រព្រឹត្តទៅស្របពេលនឹងការប្រារព្ធខួបលើកទី ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី។ មូលបទនៃកិច្ចពិភាក្សា ផ្តោតលើវិស័យសំខាន់ៗបី គឺ វិស័យបច្ចេកវិទ្យាព័ត៌មាន សុវត្ថិភាពប្រព័ន្ធអ៊ីនធឺណែត បច្ចេកវិទ្យាឌីជីថល វិស័យឧស្សាហកម្ម និងវិស័យថាមពល។ ធុរជនប្រទេសទាំងពីរ នឹងសិក្សាពីលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជំរុញ និង លើកកម្ពស់គម្រោងរួមគ្នារវាងប្រទេសទាំងពីរ។

ចែករំលែក: