ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

វេទិការធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦

(រាធានីភ្នំពេញ) នារសៀលថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមីអដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំ អនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ចូលរួម វេទិការធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅ សណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគ្រីត្រា។ 
វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Le Minh Hung នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ ព្រមទាំងធុរជន និងតំណាងវិស័យឯកជនជាច្រើនរូប។
វេទិកាធុរកិច្ចកម្ពុជា-វៀតណាម ឆ្នាំ២០២៦ គឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងចំណេះដឹងផ្នែកធុរកិច្ច។ វេទិកានេះក៏ជាឱកាសដ៏ល្អសម្រាប់ធុរជននៃប្រទេសទាំងពីរក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ ពង្រីកបណ្តាញទំនាក់ទំនងធុរកិច្ច និងពង្រឹងភាពជាដៃគូរវាងវិស័យឯកជនកម្ពុជា និងវៀតណាម សំដៅរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។

ចែករំលែក: