ចូលជាសមាជិក        |        ខ្មែរ    EN

ព័ត៌មាន

ទំព័រដើម ព័ត៌មាន ព័ត៍មានលំអិត

លិខិតជូនពរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា គោរពជូនពរថ្ងៃកំណើត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន

លិខិតជូនពរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង លោកជំទាវ ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមគោរពជូនពរ សូមអនុញ្ញាតសម្តែងនូវគារវកិច្ច និង សូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរគោរពជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងឱកាសដ៏សិរីមង្គលលាភិរម្យប្រសើរថ្លៃថ្លា នៃពិធីខួបចម្រើនជន្មាយុ    សូមមាន សុខភាពល្អបរិបូណ៌ កម្លាំងពលាំងមាំមួន បញ្ញាឈ្លាសវៃ និងអាយុយឺនយូរ ដើម្បីបន្តបេសកម្មដ៏ឧត្តុង្គឧត្តម ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ជាតិមាតុភូមិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ចែករំលែក: